Sunday, May 7, 2017

ហេតុអី្វត្រូវមានក្តីស្រមៃ

តេីក្តីស្រមៃនោះជាអ្វី? តេីវាមានឥទ្ធិពលយ៉ាងណា?
    វាប្រហែល90%ទៅហេីយដែលមនុស្សគ្រប់គ្នាកំពុងកាន់ទូរសព្ទ័ដៃពេលនេះ។ ក្នុងនោះច្បាស់ណាស់គឺមាន អ្នកកំពុងតែអផ្សុក អ្នកកំពុងអានពត៌មាន អ្នកកំពុងតែជជែកគ្នា អ្នកកំពុងតែឆ្លេីយតប comment អ្នកស្រាវជ្រាវឯកសាររៀនសូត្រ...។ ទោះបីអ្នកស្ថិតក្នុងក្រុមមនុស្សណាមួយខាងលេីនេះក៏ដោយ
ក៏គ្រប់គ្នាតែងតែមាននូវក្តីស្រមៃជាច្រេីនរាប់មិនអស់ រួមទាំងរូបខ្ញំុកំពុងសរសេរផ្ទាល់ផងដែរ ទោះបីជាគ្រប់ក្តីស្រមៃទាំងនោះជាក្តីស្រមៃស្រពេចស្រពិលក៏ដោយ។
ជាការពិតគ្មាននរណាម្នាក់អាចដឹងយ៉ាងច្បាស់បានឡេីយថា តេីក្តីស្រមៃជាអ្វីពិតប្រាកដនោះ? ទោះបីមានអ្នកប្រាជ្ញជាច្រេីនបានឲ្យនិយមន័យវាក៏ដោយ តែគ្រប់គ្នាគ្រាន់តែដឹងថា ខ្លួនយេីងម្នាក់ៗមានវាជាប់នឹងខ្លួនបាត់ទៅហេីយចាប់តាំងពីដឹងក្តីមកម្លេស។ វាអាចជាចំណង់ វាអាចជាការអួសទាញ ហេីយក៏អាចវាក្តីលោភលន់របស់យេីងផងដែរ វាមិនច្បាស់នោះទេ។ មនុស្សម្នាក់ៗតែងមានក្តីស្រមៃខុសៗគ្នា ហេីយខ្លះទៀតក៏ដូចគ្នាផងដែរដូចជា ក្លាយជា អ្នកដឹកនាំ មន្ត្រីរាជការជាន់ខ្ពស់ ជាមហាសេដ្ធី ជាសិស្សពូកែ ជាសិល្បះករ ជាកវីនិពន្ធ ឬចង់បានអ្វីមួយជាដេីម។ ពិសេសទៀតនោះគឺ កាលណាយេីងមានក្តីស្រមៃពិតប្រាកដ ហេីយកាន់តែខ្លាំងពេលនោះ យេីងប្រៀបបានដូចជាវិញ្ញាណចូលសណ្ឋិតអញ្ចឹង គឺយេីងគ្រប់រូបតែងតែរុញច្រានខ្លួនឯង ទៅធ្វេីកិច្ចការមួយដែលខ្លួនមិនធ្លាប់សោះពីមុន ហេីយហ៊ានធ្វេីគ្រប់យ៉ាងដេីម្បីឲ្យរឿងនោះក្លាយជាការពិត មិនថាជួបឧបសគ្គអ្វីក៏ដោយ ដែលទាំងនេះបានធ្វេីឲ្យមនុស្សគ្រប់គ្នាស្ទេីតែមិនជឿទៀតផង ហេីយអ្វីៗទាំងនេះហេីយដែលធ្វេីឲ្យគ្រប់សម័យកាលពោពេញដោយការប្រកួតប្រជែង និងដណ្តេីមគ្នាចាប់ឱកាសឥតឈប់ឈរ ហេីយគ្មានថ្ងៃនឹងអាចបញ្ឈប់បានឡេីយ។
ហេតុនេះបេីអ្នកមានក្តីស្រមៃពិតប្រាកដមួយនោះអ្នកប្រៀបបានដូចជា មនុស្សដែលមាននូវសមត្ថភាពពិសេសមួយអញ្ចឹង តែបេីមានមិនទាន់ច្បាស់ទេ តេីអ្នកនៅរងចាំដល់ណាទៀតដេីម្បីបង្កេីតក្តីស្រមៃពិតប្រាកដរបស់ខ្លួននោះ? សំុប្រាប់ខ្លួនអ្នកថា មិនមែនថ្ងៃស្អែកទៀតទេ គឺថ្ងៃនេះ។
ត្រូវចាំថា «បេីអ្នកគ្មានក្តីស្រមៃពិតប្រាកដទេ កំុសង្ឃឹមថាអ្នកនឹងអាចចាប់យកឱកាសមាសបាន ហេីយក៏គ្មានថ្ងៃជោគជ័យដែរ»។

No comments: