បច្ចុប្បន្នការប្រលងថ្នាក់ទី12 ឬការប្រលងមធ្យមសិក្សាទុតិយភូមិតែងតែរឹតបណ្តឹងជារៀងរាល់ឆ្នាំ
ចាប់តាំងពីឆ្នាំ 2014មក។
ការប្រលងនេះអាចនិយាយបានថាពិតជាពិបាកសម្រាប់សិស្សខ្សោយ ហើយក៏ជាការព្រួយបារម្ភរបស់សិស្សជាច្រើន ម្យ៉ាងវិញទៀតសិស្សមួយចំនួនបានផ្តោតលើការប្រលងយកនិទ្ទេសល្អផងដែរ ព្រោះថានិទ្ទេសកាន់តែល្អ ឳកាសចាប់យកអារូបករណ៍កាន់តែច្រើន ហើយបានជួយលើកមុខមាត់ សង្គមជាតិ គ្រួសារ សាលារៀន និងលោកគ្រូអ្នកគ្រូផងដែរ។ ថ្ងៃនេះ ក្នុងនាមខ្ញុំសិស្សនិទ្ទេសAមួយរូប ខ្ញុំចង់ចែករំលែក បទពិសោធន៍ខ្លះៗដែលជាគន្លឹះងាយៗដែលមានប្រសិទ្ធភាពកែរប្រែស្ថានការណ៍ ពីសិស្សខ្សោយទៅជាសិស្សពូកែ ឬអាចនិយាយបានថា ពីបរាជ័យទៅជាជោគជ័យ។
ការប្រលងនេះអាចនិយាយបានថាពិតជាពិបាកសម្រាប់សិស្សខ្សោយ ហើយក៏ជាការព្រួយបារម្ភរបស់សិស្សជាច្រើន ម្យ៉ាងវិញទៀតសិស្សមួយចំនួនបានផ្តោតលើការប្រលងយកនិទ្ទេសល្អផងដែរ ព្រោះថានិទ្ទេសកាន់តែល្អ ឳកាសចាប់យកអារូបករណ៍កាន់តែច្រើន ហើយបានជួយលើកមុខមាត់ សង្គមជាតិ គ្រួសារ សាលារៀន និងលោកគ្រូអ្នកគ្រូផងដែរ។ ថ្ងៃនេះ ក្នុងនាមខ្ញុំសិស្សនិទ្ទេសAមួយរូប ខ្ញុំចង់ចែករំលែក បទពិសោធន៍ខ្លះៗដែលជាគន្លឹះងាយៗដែលមានប្រសិទ្ធភាពកែរប្រែស្ថានការណ៍ ពីសិស្សខ្សោយទៅជាសិស្សពូកែ ឬអាចនិយាយបានថា ពីបរាជ័យទៅជាជោគជ័យ។
1 ត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់
ពិតណាស់ការស្គាល់ខ្លួនឯង និងដឹងពីសមត្ថភាពខ្លួនឯងថានៅកម្រិតណាពិតជារឿងសំខាន់ណាស់។
តួរយ៉ាងការប្រលងនេះត្រូវបានគេបែងចែកជាពីរផ្នែក ផ្នែកទី1គឺ វិទ្យាសាស្រ្តសង្គម ឯផ្នែកទី2គឺ
វិទ្យាសាស្ត្រពិត។ ដូចនេះអ្នកត្រូវដឹងច្បាស់ថា តើមុខវិជ្ជាដែលអ្នកនឹងត្រូវប្រលងមានមុខវិជ្ជាអ្វីខ្លះ? តើអ្នកពូកែលើមុខវិជ្ជាអ្វី ហើយខ្សោយលើមុខវិជ្ជាអ្វីខ្លះ? ដើម្បីដឹងពីសមត្ថភាពខ្លាំងនិងខ្សោយទាំងនេះ
អ្នកគួរសាកល្បងដោះស្រាយលំហាត់ និងសាកល្បងឆ្លើយសំណួរ ដែលមានក្នុងសៀវភៅពុម្ព
ឬវិញ្ញាសារប្រលងឆ្នាំទៅឳ្យបានច្រើន។ នៅពេលអ្នកដឹងច្បាស់ពីខ្លួនអ្នក
នោះអ្នកនឹងងាយស្រួលក្នុងការត្រៀមខ្លួនក្នុងការប្រលងនៅពេលខាងមុខដ៏ខ្លីនេះ។
2 រៀបចំ និងកំណត់កាលវិភាគរៀនឲ្យច្បាស់
នេះជាចំណុចសំខាន់បំផុត
ក្នុងការពង្រឹងសមត្ថភាពរបស់យើងគ្រប់ៗគ្នាដើម្បីទទួលជោគជ័យក្នុងការប្រលង
ហើយកាលវិភាគនេះមិនមែនជា កាលវិភាគដែលរៀនតែក្នុងសាលានោះទេ
ពោលគឺទាំងកាលវិភាគក្នុងសាលា និងកាលវិភាគសម្រាប់ស្វ័យសិក្សានៅផ្ទះពេលទំនេរ។ យើងគប្បីរៀបចំកាលវិភាគនេះឲ្យបានច្បាស់ល្អ
ហើយត្រូវអនុវត្តតាមកាលវិភាគនេះឳ្យបានទៀងទាត់ និងត្រូវកាត់បន្ថយការដើរលេងមួយចំនួនដែលអាចប៉ះពាល់ដល់ការសិក្សារបស់យើង
ព្រោះវាសល់ពេលមិនច្រើនទេក្នុងការត្រៀមខ្លួនសម្រាប់ការប្រលងមួយនេះ (តិចជាង3ខែ) ។
មួយវិញទៀតអ្នកគួរបង្កើនម៉ោងរៀនស្វ័យសិក្សាលើ មុខវិជ្ជាដែលអ្នកខ្សោយឲ្យបានច្រើន
ដោយកាត់បន្ថយការរៀនសំរុកតែមួយមុខវិជ្ជា ឬមុខវិជ្ជាដែលអ្នកពូកែជាងគេ។ ត្រូវចាំថា
ការខ្លាំងតែមួយមុខវិជ្ជា មិនអាចជួយយើងឲ្យប្រលងជាប់ទេ
ហើយក៏មិនអាចទទួលលទ្ធផលល្អក្នុងការប្រលងផងដែរ។
3 ខ្សោយអ្វីរៀនហ្នឹង ភ្លេចអ្វីរំលឹកហ្នឹង
បើអ្នកដឹងខ្លួនថាខ្សោយលើមុខវិជ្ជាអ្វី
អ្នកគួរតែប្រឹងរៀនលើមុខវិជ្ជានោះ ហើយការរៀននេះអ្នកគួរចាប់ផ្តើមរៀនពីគ្រឹះសំខាន់ៗ
នៃមេរៀនឬមុខវិជ្ជានោះ។ ឧទាហរណ៍ អ្នកមិនចេះឬខ្សោយចំពោះមេរៀននៃមុខវិជ្ជាមួយចំនួនដូចជា
គណិតវិទ្យា រូបវិទ្យា គីមីវិទ្យា និងជីវវិទ្យា អ្នកគួរចាប់ផ្តើមរៀនពីមូលដ្ធានគ្រឹះវាជាមុនសិនមានដូចជា
រូបមន្តនៃមេរៀន និងលំហាត់គំរូតូចៗងាយយល់ជាច្រើន ដែលទាំងនោះគឺមានក្នុងសៀវភៅពុម្ពទី12ស្រាប់
(លើកលែងតែជីវវិទ្យាមួយប៉ុណ្ណោះដែលតម្រូវឲ្យយើងស្វែងរកឯកសារខាងក្រៅមកសិក្សា
ព្រោះក្នុងសៀវភៅពុម្ភមិនសូវមានសម្រាយនិងពិបាកយល់ងាយយល់)។ កុំភ័យថាអ្នកគ្មានគ្រឹះមកពីថ្នាក់ក្រោម
គ្រប់មេរៀននៅថ្នាក់ទី12 ងាយរៀនជាងថ្នាក់ក្រោម
និងមានការទាក់ទងគ្នាពីថ្នាក់ក្រោមតិចតូចប៉ុណ្ណោះ ហើយបើចំណុចណាមិនយល់សូមសួរលោកគ្រូអ្នកគ្រូ
ឬមិត្តរបស់អ្នក។ ជាងនេះទៅទៀត យើងគប្បីសាកល្បងដោះស្រាយរាល់លំហាត់ប្រតិបត្តិ លំហាត់បញ្ចប់មេរៀនឬជំពូក
និងវិញ្ញាសារចាស់ៗធ្លាប់ចេញប្រលង ដើម្បីបង្កើននូវសមត្ថភាគក្នុងការដោះស្រាយលំហាត់
ជាពិសេសវាអាចជួយឲ្យយើងជួបនូវលំហាត់ថ្មីៗ និងវិធីដោះស្រាយនៃលំហាត់ទាំងនោះ។
សម្រាប់មុខវិជ្ជាភាសាខ្មែរវិញ គឺដូចគ្នា យើងត្រូវយល់ពីមូលដ្ធាននិងរបៀបនៃការតែងសេចក្តីទាំងពន្យល់និងពិភាក្សាឲ្យច្បាស់
ហើយយើងគប្បីអានសៀវភៅចំណេះដឹងទូទៅនិងសៀវភៅរឿងដែលពាក់ពន្ធ័ឲ្យបានច្រើន ជាពិសេសរាល់សៀវភៅសំណេរតែងសេចក្តីដែលគេតែងហើយស្រាប់
ងាយអានងាយយល់។ ជាងនេះទៅទៀត សម្រាប់សិស្សវិទ្យាសាស្រ្តពិត មិនត្រូវមើលងាយមុខវិជ្ជាដែលមិនពាក់ពន្ធ័ដូចជា
ពលរដ្ធ ឬភូមិវិជ្ជានោះទេ ព្រោះមេរៀនទាំងនេះសុទ្ធសឹងអាចជួយបង្កើនសមត្ថភាព
ផ្នែកគិតរបស់យើងឲ្យកាន់តែប្រសើរ។ មួយវិញទៀតគ្រប់មេរៀនដែលបានរៀនហើយ
អ្នកគួរយកវាមករំលឹកឡើងវិញរៀងរាល់អាទិត្យ
ព្រោះថាការចងចាំរបស់មនុស្សម្នាក់ៗមិនស្ថិតស្ថេររហូតនោះទេ ជាពិសេសរាស់ រូបមន្ត និងសំណួរចម្លើយនៃមេរៀននីមួយៗ។
4 ថែទាំសុខភាពឲ្យបានល្អ
ទោះបីអ្នកខ្លាំងដល់កម្រិតណាក៏ដោយ
បើសុខភាពរបស់អ្នកមិនល្អនោះអ្វីៗក៏មិនអាចទទួលលទ្ធផលល្អ ឬជោគជ័យបានឡើយ។
ចូរថែទាំទាំងសុខភាពផ្លូវចិត្ត និងផ្លូវកាយឲ្យបានល្អ និងត្រូវញ៉ាំអាហារឲ្យបានទៀងទាត់
មួយវិញទៀតត្រូវចេះផ្តល់វេលាដល់ខ្លួនឯងក្នុងការសំរាកកំសាន្ត និងលំហែកាយជាប្រចាំ
ហើយមិនត្រូវប្រឹងរៀនរហូតដល់យប់ជ្រៅពេកនោះទេ។ ម្យ៉ាងវិញទៀតយើងត្រូវចេះលើកទឹកចិត្តខ្លួនឯងនៅពេលជួបបញ្ហាមួយចំនួនដូចជា
ការដោះស្រាយលំហាត់មិនចេញ ឬមានការសើចចំអកពីអ្នកដទៃ និងបញ្ញាផ្សេងៗទៀត និងត្រូវមានជំនឿចិត្តលើខ្លួនឯងថា
យើងអាចធ្វើវាបាន យើងជាដំណោះស្រាយ ព្រោះថាលើលោកនេះអ្វីក៏អាចទៅរួចដែល
ឲ្យតែយើងខិតខំប្រឹងប្រែង និងមានគោលដៅច្បាស់លាស់។
ចុងបញ្ចប់ខ្ញុំសូមជូនពរអ្នកទាំងអស់គ្នាឲ្យទទួលបានជោគជ័យក្នុងការប្រលងខាងមុខគ្រប់គ្នាៗ
ហើយសូមកុំភ្លេចថា គ្មាននរណាម្នាក់អាចជួយយើងបាននោះទេ បើសិនជាយើងមិនជួយខ្លួនឯង
និងសូមអភ័យទោសចំពោះកំហុសបច្ចេកទេសណាមួយក្នុងការសំណេរមួយនេះ។ សូមអរគុណ!
សរសេរដោយ: វិន ឃួច, អតីតសិស្សពន្លកខ្មែរ និងជាសិស្សនិទ្ទេស A
ឆ្នាំសិក្សារ 2015-2016
2 comments:
Thanks you so much bro for this advice. I will try the best .
Thank you dear
Post a Comment